សង្គម/សន្តិសុខសង្គមៈ

សូមចូលរួមផ្សព្វផ្សាយទាំងអស់គ្នា

Saturday, November 30, 2013

កម្មករ-កម្មការិនី នៅតំបន់បិតត្រាំង ២៧នាក់ របួសធ្ងន់ស្រាល ដោយសារក្រឡាប់រថយន្ត

ព្រះសីហនុ:កម្មករ​-​កម្មការិនី នៃ​តំបន់​សេដ្ឋកិច្ច​ពិសេស បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ប្រមាណ​២៧​នាក់ ដែល​ជិះ​រថយន្ត​តែមួយ បាន​រងរបួស​ធ្ងន់ ស្រាល ដោយសារ​ក្រឡាប់​ឡាន​ដឹក ពេល​វិលត្រឡប់​ទៅផ្ទះ​វិញ ប៉ុន្តែ​ជា​សំណាងល្អ មិនមាន​ជនរងគ្រោះ​ណា​ម្នាក់ បាន​ស្លាប់ ដោយ​គ្រោះថ្នាក់​ចរាចរណ៍ ​នេះ​ទេ​។​

​ហេតុការណ៍​ គ្រោះថ្នាក់​ចរាចរណ៍​មួយ​នេះ បានកើត​ឡើង នៅ​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ត្រង់ចំណុច​ចន្លោះ​គីឡូម៉ែត្រ លេខ ៩៩-២០០ ក្នុងភូមិ​អូរ​តាសេក ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ កាលពី​វេលា​ម៉ោង ៥​កន្លះ​ល្ងាច ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៣​នេះ ៕


កម្មការិនី ដែលទទួលរងរបួសធ្ងន់ ក្រោយពីជួបគ្រោះថ្នាក់ក្រឡាប់រថយន្ត

ប្រភពៈ CEN

No comments:

Blogger Tips and TricksLatest Tips And TricksBlogger Tricks

អត្ថបទចៃដន្យ