ភ្នំពេញ: មន្ត្រីកម្ពុជាចំនួន២៥រូប
ដែលមកពីអង្គភាពផ្សេងៗគ្នា ក្នុងនោះមានដូចជា
មន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយចំនួន១៥រូប
ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា
និងអធិការកិច្ចចំនួន៥រូប និងគណបក្សប្រជាជនកម្ពុជា ចំនួន៥រូប
ដឹកនាំដោយលោក អ៊ឹម ចាន់ថុល ឧបការី នៃអង្គភាពប្រឆាំងអំពើពុករលួយ
នឹងទៅចូលរួមសិក្ខាសាលាបណ្ដុះបណ្ដាលស្ដីពី អធិការកិច្ច
និងត្រួតពិនិត្យវិន័យសម្រាប់មន្ត្រីកម្ពុជា រយៈពេល ២០ថ្ងៃ
ចាប់ពីថ្ងៃទី២ ដល់ ២១ ខែធ្នូ ឆ្នាំ២០១៣
នៅបណ្ឌិតសភាចិនស្ដីពីអធិការកិច្ច និងត្រួតពិនិត្យវិន័យ
(CADIS)នៅទីក្រុងប៉េកាំង(Bejing)នៃសាធារណរដ្ឋប្រជាមានិតចិន។
សេចក្តីប្រកាសព័ត៌មានរបស់អង្គភាពប្រឆាំងអំពើពុករលួយបានឲ្យដឹងថា
សិក្ខាសាលាបណ្ដុះបណ្ដាលនេះ ផ្តោតទៅលើបទបង្ហាញរបស់ អ្នកជំនាញ
និងការយល់ដឹងអំពីការងារក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយរបស់រ
ដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ជាអាទិអំពីការដាក់វិន័យ
សុច្ចរិតភាព ការប្រឆាំងទៅនឹងការកិបកេងទ្រព្យសម្បត្តិរដ្ឋ...។
កម្មវិធីសិក្សាមានភ្ជាប់ទៅនឹងទស្សនកិច្ចសិក្សាទៅទីក្រុង Fuzhou និង Xiamen
នៃខេត្តហ្វូជៀន (Fujian) និងទីក្រុង Kumming និង Lijiang
នៃខេត្តយូណាន (Yunnan) ពីបទពិសោធន៍ក្នុងការប្រឆាំងអំពើពុករលួយ
និងការលើកកំពស់សុច្ចរិតភាពរបស់ខេត្តទាំងពីរនេះផងដែរ។
កម្មវិធីបណ្ដុះបណ្ដាលនេះ
ផ្ដល់ជូនអង្គភាពប្រឆាំងអំពើពុករលួយតាមរយៈការិយាល័យប្រឹក្សា
សេដ្ឋកិច្ច និងពាណិជ្ជកម្ម នៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន
ប្រចាំព្រះរាជាណាចក្រកម្ពុជា
ក្រោមការឧបត្ថម្ភរបស់រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន
សម្រាប់មន្ត្រី២៥រូប ក្នុង១ឆ្នាំ ១លើក រយៈពេល៣ឆ្នាំ(២០១៣-២០១៥)
ផ្តោតលើការបណ្ដុះបណ្ដាលដល់មន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
ក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ៕
ប្រភពៈ CEN
Subscribe to:
Post Comments (Atom)
No comments:
Post a Comment