ភ្នំពេញ: ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)
សុំសហការជាមួយអង្គភាពប្រឆាំងអំពើ ពុករលួយ ក្នុងករណីដែលមានអំពើពុករលួយ
ក្នុងក្របខណ្ឌជំនួយរបស់ធនាគារ អភិវឌ្ឍន៍អាស៊ី
ដោយសុំសហការបញ្ជូនករណី មកអង្គភាពប្រឆាំងអំពើពុករលួយ
ដើម្បីស៊ើបអង្កេត។
ការសុំសហការនេះ បានធ្វើឡើង នៅក្នុងជំនួបពិភាក្សា រវាងលោក នួន សុធិមន្ត ប្រធាននាយកដ្ឋានកិច្ចការគតិយុត្ត ពាក្យប្តឹង និងអន្តរជាតិ នៃអង្គភាពប្រឆាំងអំពើពុករលួយ ជាមួយមន្ត្រីជាន់ខ្ពស់ នៃធនាគារអភិវឌ្ឍន៍អាស៊ី កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៣។
លោកស្រី បានបន្តថា នៅធនាគារអភិវឌ្ឍន៍អាស៊ី មានការិយាល័យប្រឆាំងអំពើពុករលួយ និងសុចរិតភាព ហើយការិយាល័យនេះមានភារកិច្ចក្នុងការត្រួតពិនិត្យគំរោងទាំងអស់ ដែលឧបត្ថម្ភដោយធនាគារអភិវឌ្ឍន៍អាស៊ី។ សិទ្ធិអំណាចរបស់ធនាគារអភិវឌ្ឍន៍អាស៊ី មានត្រឹមតែដាក់ទណ្ឌកម្ម ដូចជា ផ្អាកការផ្តល់ជំនួយ ហើយមិនមានសិទ្ធិអំណាចក្នុងការចាប់ខ្លួន ឬកសាងសំណុំរឿងទៅតុលាការ។
លោកស្រី Lorraine Wang-Reyes បានបញ្ជាក់ថា “ដូច្នេះ ADB សុំសហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយ ក្នុងករណីដែលមានអំពើពុករលួយ ក្នុងក្របខណ្ឌជំនួយរបស់ ADB។ ADB សុំសហការបញ្ជូនករណីមកអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីស៊ើបអង្កេត”។
ទន្ទឹមគ្នានេះដែរ ADB ក៍ចង់មានកិច្ចសហការផ្តលជំនួយបណ្តុះបណ្តាលដល់អង្គភាពប្រឆាំង អំពើពុករលួយ ខាងកោសល្យវិច័យ គ្រឿងអេឡិចត្រូនិច ផ្នែកគណនេយ្យ និងវិស័យផ្សេងៗទៀត តាមការជជែកពិភាក្សាគ្នាជាក់ស្តែង។
ធនាគារអភិវឌ្ឍន៍អាស៊ី សង្ឃឹមថា នឹងមានការសហការល្អ ក្នុងការងារប្រឆាំងអំពើពុករលួយ ជាមួយអង្គភាពប្រឆាំងអំពើពុករលួយ និងការងារបណ្តុះបណ្តាលជំនាញចាំបាច់នានា សម្រាប់កិច្ចខិតខំប្រឹងប្រែង ក្នុងការប្រឆាំងអំពើពុករលួយ៕
ប្រភពៈ CEN
No comments:
Post a Comment