សង្គម/សន្តិសុខសង្គមៈ

សូមចូលរួមផ្សព្វផ្សាយទាំងអស់គ្នា

Wednesday, November 27, 2013

គយ​ចល័ត​ស្ទាក់​ចាប់​បាន​រថយន្ត​ឡិច​ស៊ីស​មី​នី​ ដឹក​កាំ​ភ្លើង​យន្ត​ជាង​១០​ដើម​នៅ​ស្រុក​ថ្ម​គោល​

គយ​ចល័ត​ស្ទាក់​ចាប់​បាន​រថយន្ត​ឡិច​ស៊ីស​មី​នី​ ដឹក​កាំ​ភ្លើង​យន្ត​ជាង​១០​ដើម​នៅ​ស្រុក​ថ្ម​គោល​ខេត្ត​បាត់​ដំ​បង៖ តាម​ប្រភព​ព័ត៌មាន​​បឋម​បាន​ឱ្យដឹង​ថា ក្រុម​គយ​ចល័ត​បាន​ស្ទាក់​ចាប់​រថយន្ត​ម៉ាក​ឡិច​ស៊ីស RX 300 មួយ​គ្រឿង​ ពាក់​ស្លាក​លេខ​ ភ្នំ​ពេញ 2M-9336 កាលពី​វេលា​ម៉ោង​ប្រហែល​ជាង​១០​ព្រឹក​ថ្ងៃទី​ ២៧ វិច្ឆិកា ២០១៣ នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៥ ស្ថិត​ក្នុង​ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល ក្រោយ​ពី​សង្ស័យ​ថា រថយន្ត​នេះមាន​ដឹក​ទំ​និញ​មិន​ប្រក្រតី ។ ប៉ុន្តែ​ បន្ទាប់ពី​ធ្វើការ​ឆែក​ឆេរ បែរ​ជា​រក​ឃើញ​កាំ​ភ្លើង​ធុនទំ​នើប​ៗចំនួន១៨​ដើម ដែល​គេ​សង្ស័យថា ជាកាំភ្លើង​យន្ត​ដែល​មាន​ប្រភេទ​ខុសៗគ្នា​ និង​មាន​គុណ​ភាព​ល្អ ១០០​% មាន​ទាំង​គ្រាប់​ក្នុង​ប្រអប់​ដោយ​ឡែក​ៗផង ។


ប្រភព​ដដែល​បាន​បញ្ជាក់ថា រថយន្ត​នេះចេញ​ពី​ក្រុង​ប៉ោយ​ប៉ែត​ ឆ្ពោះ​ទៅ​កាន់​រាជធានី​ភ្នំ​ពេញ​ ដែល​អ្នក​បើកបរ​ជនជាតិ​ខ្មែរ ឯអ្នករួម​ដំណើរ២នាក់​ដែល​ជាម្ចាស់​កាំភ្លើង គឺជា​​ជនជាតិវៀតណាម ។ ទាំង​រថយន្ត​ ទាំង​មនុស្ស និង​កាំភ្លើង​ត្រូវបាន​បញ្ជូន​មក​កាន់​ស្នងកា​រដ្ឋាន​នគរបាល​ខេត្តហើយ ហើយ​មន្ត្រី​ជំនាញ​បាន​និង​កំពុង​សាកសួរ​ផងដែរ ៕​

ប្រភពៈ​ កោះសន្តិភាព

No comments:

Blogger Tips and TricksLatest Tips And TricksBlogger Tricks

អត្ថបទចៃដន្យ