រាជធានីភ្នំពេញ ៖
បន្ទាប់ពីមានការចូលរួម យ៉ាងច្រើនកុះករក្នុងកម្មវិធីបង្ហាញម្ហូប
អាហារខ្មែរលើកទីមួយ ដែលមានអ្នកចូលរួមជាង ៩.០០០នាក់
កាលពីខែ មីនា ឆ្នាំកន្លងទៅ នៅពហុកីឡដ្ឋាន ជាតិអូឡាំពិក
អង្គការដើម្បីភាពញញឹម នៃកុមារ (PSE)
បានប្រកាសនូវកម្មវិធី រាត្រីសប្បុរសធម៌ បង្ហាញមុខម្ហូបខ្មែរលើកទី២
ប្រចាំឆ្នាំ២០១៣ នៅទីក្រុងសៀមរាប ។ ពិធីបង្ហាញ ម្ហូបអាហារខ្មែរ
នឹងនាំមកនូវម្ហូបអាហារពី បណ្តាខេត្តចំនួន១៦
នៃព្រះរាជាណាចក្រកម្ពុជា។
ថ្លែងនៅក្នុងសន្និសីទកាសែតកាលពីថ្ងៃទី២៦
វិច្ឆិកា នៅទីស្តីការក្រសួង លោកទិត ចន្ថា
រដ្ឋលេខាធិការក្រសួងទេសចរណ៍ មានប្រសាសន៍ថា
ការបង្ហាញនូវម្ហូបអាហារបែបប្រពៃណី
និងម្ហូបអាហារនាពេលបច្ចុប្បន្នជាឱកាសតែមួយគត់ដើម្បីបានភ្លក់
ស្នាដៃនៃកេរ្តិ៍ដំណែលរបស់ខ្មែរដែលបានបាត់បង់
និងកប់ទុកជាយូរមកហើយ។
បុ៉ន្តែព្រឹត្តិការណ៍នេះមិនមែនមានតែម្ហូបអាហារតែបុ៉ណ្ណោះទេ
បុ៉ន្តែកម្មវិធីនេះក៏នឹងមានសិល្បករ
សិល្បការិនីជាច្រើនរូបសម្តែងនៅលើវេទិកាតន្ត្រី របាំបុរាណ
ការបង្ហាញម៉ូដសក់ និងម៉ូដសម្លៀកបំពាក់ផងដែរ ។
លោកទិត ចន្ថា បានបញ្ជាក់ថា
ព្រឹត្តិការណ៍នេះយើងធ្លាប់រៀបចំម្តងរួចមកហើយកាលពីឆ្នាំទៅនៅ
រាជធានីភ្នំពេញ ដែលមានអ្នកចូលរួមប្រមាណជិតមួយម៉ឺននាក់ ។
លោកបន្ថែមថា
ការរៀបចំពិព័រណ៍ម្ហូបអាហារនេះវាមិនគ្រាន់តែជាការលើកតម្កើងមុខ
ម្ហូបខ្មែរបុ៉ណ្ណោះទេ
បុ៉ន្តែវាមានន័យដ៏ជ្រាលជ្រៅក្នុងការអភិវឌ្ឍមុខម្ហូបខ្មែរ
និងការជួយស្វែងរកវិធីដើម្បីជួយដល់ប្អូនៗកុមារដែលមានជីវភាពក្រី
ក្រ ។
ប្រភពៈ កោះសន្តិភាព
No comments:
Post a Comment