ខេត្ដតាកែវ ៖ កាលពីព្រឹកថ្ងៃទី២៦ វិច្ឆិកា
ទីតាំងរោងសិប្បកម្ម កែ ច្នៃឈើប្រណីតមួយកន្លែង ដែលសម្ងំលាក់ខ្លួន
ធ្វើអាជីវកម្មជាង ២ខែ មកហើយ
ត្រូវបានសមត្ថកិច្ចរដ្ឋបាលព្រៃឈើ ចាត់វិធានការឱ្យរុះរើចេញ
ក្រោមបញ្ជារបស់លោក ស្រី បេន អភិបាលខេត្ដ ដោយចោទ ថាខុសច្បាប់ ។
ចំពោះការចុះទៅរុះរើនេះ គេឃើញមានលោក សាយ សាយឿន
នាយផ្នែក រដ្ឋបាលព្រៃឈើតាកែវ លោក ញ៉េប សារិន
នាយសង្កាត់រដ្ឋបាល ព្រៃឈើដូនកែវ
និងបានធ្វើ កិច្ចសន្យាជាមួយម្ចាស់ ទីតាំងនេះត្រូវរុះរើម៉ាស៊ីន
និងសម្ភារផ្សេងៗ ចេញឱ្យផុតត្រឹមថ្ងៃទី២៦ វិច្ឆិកា ។
មន្ដ្រីរដ្ឋបាលព្រៃឈើដែលបានចុះមករុះរើរោង
សិប្បកម្មកែច្នៃឈើនេះនិយាយថា ចំពោះទីតាំងនេះជារបស់យាយ លី
អតីតប្រធានមន្ទីរកិច្ចការនារីទើបចូលនិវត្ដន៍
ហើយជួលបន្ដទៅឱ្យជនជាតិវៀតណាមម្នាក់ឈ្មោះ យូ
ធ្វើអាជីវកម្មអស់រយៈពេលជាង២ខែមកហើយ
ដោយមិនបានសុំច្បាប់ពីរដ្ឋបាលព្រៃឈើឡើយ ។ ក្រោយពីដឹងថា
ទីតាំងសិប្បកម្មកែច្នៃឈើនេះដំណើរការអត់ច្បាប់នោះ
លោកប្រធានផ្នែករដ្ឋបាលព្រៃឈើតាកែវ កាលពីព្រឹកថ្ងៃទី២៦
វិច្ឆិកា បានសុំយោបល់ពីលោកអភិបាលខេត្ត
រួចលោកអភិបាលខេត្ដបញ្ជាឱ្យជនជាតិវៀតណាមនោះរើម៉ាស៊ីនអារច្រៀក
ចេញឱ្យអស់ដោយមិនរឹបអូសអ្វីឡើយ ។ ប៉ុន្ដែបើគិតតាមច្បាប់ យាយ
លី ដែលជាម្ចាស់ទីតាំង
និងជួលទៅឱ្យជនជាតិវៀតណាមធ្វើអាជីវកម្មជាអ្នកទទួលខុសត្រូវ
មិនគួរណាយាយ លី គាត់ដឹងច្បាប់ហើយបែរជាបំពានច្បាប់បែបនេះសោះ
បើទោះបីគាត់ជួលឱ្យគេក៏ដោយ ក៏ត្រូវតែគោរពច្បាប់ដែរ ។
លោក ញ៉េប សារិន ឱ្យដឹងថា
ទីតាំងសិប្បកម្មកែច្នៃឈើខុសច្បាប់នេះ ស្ថិតក្នុងភូមិផ្សារតាកោ
សង្កាត់រកាក្នុង ក្រុងដូនកែវ ដែលជនជាតិវៀតណាមលួចបើកយូរហើយ
តែលោកមិនដឹងសោះ ព្រោះគេមិនសុំច្បាប់ ។ ចំណែកយាយ លី
ម្ចាស់ទីតាំងបាននិយាយបំភ្លឺយ៉ាងខ្លីប្រាប់មេព្រៃថា
គាត់អត់ខុសអីទេ ព្រោះដីរបស់គាត់មែន
តែគាត់ជួលឱ្យគេកែច្នៃឈើសម្រាប់ធ្វើផ្ទះរបស់គាត់តែប៉ុណ្ណោះ ៕
ប្រភពៈ កោះសន្តិភាព
No comments:
Post a Comment