ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាជាមួយ សម្ដេច
អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជាលោក Wang Junmin អនុលេខា បក្សខេត្ដសានទុងសាធារណរដ្ឋប្រជាមានិតចិនបានជម្រាបជូនសម្ដេចតេជោ ថា នេះជាដំណើរទស្សនកិច្ចលើកទី១របស់ លោកមកកាន់ព្រះរាជាណាចក្រកម្ពុជា ទិសដៅរបស់លោកមកកាន់ព្រះរាជាណាចក្រកម្ពុជានៅពេលនេះដើម្បីជំរុញ កិច្ចសហ ប្រតិបត្ដិការរវាងកម្ពុជានឹងចិន ជាពិសេសលើវិស័យសេដ្ឋកិច្ចស្របតាមសេចក្ដីសម្រេចរបស់ថ្នាក់ដឹកនាំ របស់ប្រទេសទាំង២គឺជំរុញកិច្ចសហប្រតិបត្ដិ ការជាយុទ្ធសាស្ដ្រគ្រប់ ជ្រុងជ្រោយ ។
លោក អ៊ាង សុផល្លែត ជំនួយការ
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រាប់ឱ្យដឹងថា លោកអនុលេខា បក្សខេត្ដសានទុង បានមានប្រសាសន៍ បែបនេះ
នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ ២០១៣ ក្នុងឱកាសចូលជួបសម្ដែងការ គួរសម
ពិភាក្សាជាមួយសម្ដេចតេជោ នៅវិមានសន្ដិភាព ខណៈដែលលោក មកបំពេញទស្សនកិច្ចនៅកម្ពុជា ។
លោកមាន ប្រសាសន៍ថា លោកបាន
ទៅធ្វើទស្សនកិច្ចខេត្ដកំពត ហើយក៏បាន ពិភាក្សានិងចុះហត្ថលេខាលើអនុស្សរណៈ រវាងខេត្ដកំពតនឹងខេត្ដសានទុងព្រមទាំង បានពិនិត្យមើលនិងសិក្សាគម្រោងដាំ ម្រេចនិងដាំទុរេននៅខេត្ដកំពតផងដែរ។ លោកក៏បានធ្វើដំណើរទស្សនកិច្ចនៅ
ខេត្ដសៀមរាបហើយបានពិភាក្សាលើ កិច្ចសហប្រតិបត្ដិការលើវិស័យទេស ចរណ៍និងសង្ឃឹមថាជំរុញទេសចរប្រជាជនចិនខេត្ដសានទុងមកកាន់ ព្រះរាជាណាចក្រកម្ពុជាពិសេសខេត្ដសៀមរាបឱ្យ
បានកាន់តែច្រើនថែមទៀត ។
លោក Wang ក៏បានជម្រាបសម្ដេច តេជោនាយករដ្ឋមន្ដ្រីថែមទៀតថា
សព្វ ថ្ងៃនេះក្រុមហ៊ុនដែលមកពីខេត្ដសានទុង
មានចំនួន៦៨ក្រុមហ៊ុន ហើយនឹងកំពុង អនុវត្ដធ្វើគម្រោងប្រមាណ៦៨គម្រោង។
ក្នុងន័យ នេះលោក Wang សុំការ អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន
មេត្ដាគាំទ្រ លើគម្រោងទាំងឡាយដែលអ្នកវិនិយោគ មកពីខេត្ដសានទុងកំពុងតែវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា
។
ជាការ ឆ្លើយតបសម្ដេចអគ្គមហា
សេនាបតីតេជោ ហ៊ុន សែន បានមាន ប្រសាសន៍ថា កិច្ចសហប្រតិបត្ដិការលើ គម្រោងជាមួយខេត្ដកំពតនោះ គឺជា ដំណើរការដ៏ត្រឹមត្រូវមួយ
ទោះជាយ៉ាង ណាក៏ដោយសម្ដេចបានផ្ដល់អនុសាសន៍
ថា មិិនគួរគិតតែសហការជាមួយនឹង
កសិដ្ឋានទេ គប្បីយកចិត្ដទុកដាក់ជា មួយនឹងការដាំដុះរបស់ប្រជាជននិង បរិស្ថានទាំងមូលផងដែរ។ លើសពីនោះ ទៅទៀត សម្ដេចបានមានប្រសាសន៍ថា បញ្ហាទីផ្សារនៅកម្ពុជាគឺជាបញ្ហាទីផ្សារ មិនជាក់លាក់គឺវាមានអ្នកទិញនិងមានអ្នកកែច្នៃ ក្នុងន័យនេះសម្ដេចតេជោ
នាយករដ្ឋមន្ដ្រីបានស្នើឱ្យប្រតិភូទាំង មូលពិនិត្យមើលលទ្ធភាពដទៃទៀតដែល អាចវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជាបានហើយធ្វើការកែច្នៃ ដើម្បីនាំ ទៅប្រទេសចិនព្រោះថា
កម្មវិធីទទួល ផលដើមរដូវរបស់អាស៊ានចិនកំពុងតែផ្ដល់នូវភាពអនុគ្រោះរហូតដល់ទៅ ៩៥ភាគរយនៃបន្ទាត់ពន្ធគយ។ ក្នុងនេះ សម្ដេចតេជោនាយក រដ្ឋមន្ដ្រី បានស្នើឱ្យក្រុមហ៊ុនប្រតិភូទាំងមូលពិនិត្យ មើលការវិនិយោគដើម្បីកែច្នៃទៅចិនវិញ
៕
No comments:
Post a Comment