សង្គម/សន្តិសុខសង្គមៈ

សូមចូលរួមផ្សព្វផ្សាយទាំងអស់គ្នា

Monday, November 25, 2013

មន្ទីរធនធានទឹក ខេត្ដព្រៃវែង បន្ដបូម ទឹក ដាក់ស្រែ ជូនប្រជាកសិករ

ព្រៃវែង ៖ ក្រោយពីស្រូវវស្សាមួយចំនួន ខ្វះខាត​ទឹកដើម្បីបង្ក​បង្កើន​ផលតទៅមុខ ទៀត និង​ម្យ៉ាង​វិញទៀត ស្រូវដែលប្រជា កសិករ​បាន​ស្ដារឡើងវិញ ក្រោយពីទទួល រងគ្រោះ​ទឹក​ជំនន់នោះ ពុំមានទឹកស្រោច ស្រពគ្រប់គ្រាន់ ទើបមន្ទីរធនធានទឹកខេត្ដ ព្រៃ​វែង និងក្រុមការ​ងារបានជួយអន្ដរា គមន៍យកម៉ាស៊ីនទៅបូម​ទឹក ដាក់ស្រូវរបស់ ពួកគាត់ជាបន្ដបន្ទាប់ ។ ជាក់ស្ដែងនៅថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០១៣ នេះ មន្ទីរធនធាន ទឹក និងឧតុនិយមខេត្ដព្រៃវែង​ដោយ​មាន ការណែនាំ​ពី​លោក​​រដ្ឋមន្ដ្រីលឹម គានហោ បានយកម៉ាស៊ីន ទៅបូមទឹកជួយសង្គ្រោះ ស្រូវវស្សា និងស្រូវដែល​ងើបពីគ្រោះទឹក ជំនន់ចំនួន ១៩០ហិកតា នៅឃុំតាកោ ស្រុក ពោធិ៍រៀង ខេត្ដព្រៃវែង ។

មន្ដ្រីមន្ទីរធនធានទឹក ខេត្ដព្រៃវែងបាន ថ្លែងឱ្យដឹងថា មន្ទីរធនធានទឹកនឹងបន្ដជួយ អន្ដរាគមន៍ជាបន្ដបន្ទាប់ ចំពោះដីស្រែរបស់ ប្រជាពលរដ្ឋណាដែលខ្វះខាតទឹក សម្រាប់ បន្ដបង្កបង្កើនផល ធ្វើយ៉ាងណាស្វែងរក ដែលមានទឹក ហើយយកម៉ាស៊ីនទៅបូម សង្គ្រោះស្រូវរបស់ពួកគាត់ ៕

ប្រភពៈ ដើមអំពិល

No comments:

Blogger Tips and TricksLatest Tips And TricksBlogger Tricks

អត្ថបទចៃដន្យ