ខេត្តកំពង់ឆ្នាំង ៖ ពកដើមធ្នង់មួយដើមធំ
ត្រូវបានកម្លាំងមន្ត្រីកងរាជអាវុធហត្ថ ស្រុកកំពង់លែង
ប្រទះឃើញនៅមាត់ទឹក ខណៈដែលក្រុមឈ្មួញបម្រុងដឹកចេញតាមកាណូត
តែត្រូវបែកការណ៍ ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង
១០និង៣០នាទីព្រឹកថ្ងៃទី២៨ វិច្ឆិកា ២០១៣ នៅចំណុចថ្មដុប
ស្ថិតក្នុងភូមិដំណាក់កកោះ ឃុំពោធិ ស្រុកកំពង់លែង ។
ទោះបីយ៉ាងណា មុនពេលគេចខ្លួនចេញទៅ
ក្រុមឈ្មួញឈើទាំងនោះបានគំរាម មន្ត្រីកងរាជអាវុធហត្ថស្រុកថា
ក្រុមគេជាអ្នកកាសែត និងទូរទស្សន៍
ហើយនាំគ្នាថតរូបភាពមន្ត្រីកងរាជអាវុធហត្ថ
និងគំរាមថានឹងបង្ហោះផ្សាយតាមទូរទស្សន៍ទៀតផង ។
ប៉ុន្តែខណៈដែលមន្ត្រីកងរាជអាវុធហត្ថកំពុងរាយការណ៍
និងសុំជំនួយមកថ្នាក់លើ
ស្រាប់តែក្រុមក្លែងខ្លួនទាំងនោះគេចខ្លួនបាត់អស់ ។
លោក ស៊ន បូរិន
មេបញ្ជាការកងរាជអាវុធហត្ថស្រុកកំពង់លែង បានប្រាប់ឱ្យដឹងថា
នៅវេលាម៉ោងជាង១០ព្រឹក ខណៈដែលលោកកំពុងនៅសាលាស្រុក
មានប្រជាពលរដ្ឋបានរាយការណ៍មកថា មានមនុស្សចម្លែក៣នាក់
កំពុងជិះទូកនៅមាត់ទឹក មិនដឹងកំពុងចង់ធ្វើអ្វីនោះទេ ។
ភ្លាមនោះ លោក និងមន្ត្រីកងរាជអាវុធហត្ថម្នាក់ទៀត
បាននាំគ្នាទៅចំណុចដែលប្រជាពលរដ្ឋប្រាប់
ហើយប្រទះឃើញទូកមួយគ្រឿងមានគ្នា៣នាក់
និងមានការ៉ុងពណ៌សមួយនៅលើទូក ។
ប្រភពបន្តថា ពេលនោះគាត់បានសួរថា ទៅណា?
ពួកគេឆ្លើយថា ទៅដាក់មង ប៉ុន្តែពេលគាត់ឆែកក្នុងការ៉ុង
ក៏ឃើញមានកៅឡាក់០១គ្រឿង (ប្រដាប់ស្ទូច)
ហើយបានសួរថាទៅដាក់មងម្តេចមានកៅឡាក់?
ស្រាប់តែពួកគេស្រែកគំហកថា ម៉េចលោកឯងហ៊ានឆែកខ្ញុំ
ពួកខ្ញុំជាអ្នកកាសែត និង ទូរទស្សន៍ ។
ពេលនោះក្រុមមនុស្សទាំង៣នាក់បាននាំគ្នាលើកម៉ាស៊ីនថត
ពួកគាត់ជាសមត្ថកិច្ច ។
ដោយឃើញដូចនេះ គាត់បានរាយការណ៍មកមស្រុក
និងខេត្ត ហើយបានសុំកម្លាំងបន្ថែម
តែនៅពេលដែលគាត់កំពុងរាយការណ៍បែបបនេះ
ពួកឈ្មួញទាំងនោះបាននាំគ្នារត់គេចខ្លួនបាត់អស់ ៕
ប្រភពៈ កោះសន្តិភាព
No comments:
Post a Comment