រាជធានីភ្នំពេញ ៖ លោក ខៀវ កាញារីទ្ធ
រដ្ឋមន្ត្រីក្រសួងព័ត៌មាន
បានមានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មានទាក់ទងទៅនឹងសភាពការ
ណ៍តានតឹងនៅប្រទេសថៃថា
«ខ្ញុំកំពុងតាមដានដោយយកចិត្តទុកដាក់លើបញ្ហានៅប្រទេសថៃនេះ ។
កន្លងមក ខ្ញុំបានជួបជាមួយតំណាងយោធាខាងប្រទេសថៃ
ដែលបានទាក់ទងគ្នាជាមួយកម្ពុជាយើង
ខាងតំណាងយោធាថៃគឺគាត់បានខិតខំដើម្បីធ្វើយ៉ាងណារក្សាចំណង
ទាក់ទងរវាងប្រទេសយើងទាំងពីរ ចៀសវាងការប៉ះទង្គិចគ្នា» ។
លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន
បានមានប្រសាសន៍បែបនេះ នាព្រឹកថ្ងៃទី៣ ធ្នូ ២០១៣
នៅសណ្ឋាគារឡឺរ៉ូយាល់
ក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីក្នុងពិធីតាំងបង្ហាញសម្ភារបរិ
ក្ខារបច្ចេកទេសប្រើប្រាស់តាមប្រព័ន្ធឌីជីថលរបស់ក្រុមហ៊ុន DJM
ដែលមានដៃគូច្រើន
ហើយក៏ជាដៃគូរបស់ទូរទស្សន៍ជាតិកម្ពុជាផងដែរ ។
លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន
មានប្រសាសន៍បន្តថា រឿងរា៉វនៅប្រទេសថៃ
គឺយើងតាមពិនិត្យមើលតទៅទៀត ព្រោះកំពុងតែមាន បញ្ហា ។
បញ្ហាធំគឺបញ្ហាផ្ទៃក្នុងរបស់ប្រទេសថៃ
ប៉ុន្តែជួនកាលគេយកបញ្ហាជាតិនិយមដាក់លើបញ្ហានេះដែរ ។
ឯប្រទេសយើងក៏ដូចគ្នាដែរ យើងនៅពិនិត្យតាមដានតទៅទៀត
ចំណែកយើងមិនមានបញ្ហាអ្វីទាំងអស់ ។
ឥឡូវយើងឃើញប្រទេសថៃអត់មានអំពីបញ្ហាព្រំដែនទេ
រដ្ឋាភិបាលថៃបានលើកអំពីសេចក្តីព្រាងច្បាប់មួយស្តីអំពីការលើក
លែងទោស...។ ដូច្នេះគេយកបញ្ហានេះជាបញ្ហាធំជាង ។
គេពុំបានលើកអំពីបញ្ហាព្រំដែនទេ
ដូច្នេះយើងទុកបញ្ហាព្រំដែនឱ្យនៅស្ងៀមកុំកេះដំបៅវា ។
ឥឡូវនេះ ក្លិបអ្នកកាសែតកម្ពុជា
បានមានទំនាក់ទំនងសហការគ្នាល្អជាមួយខាងកាសែតថៃ
ពេលគេមានកិច្ចការអ្វីគេទាក់ទងគ្នា ។ ចំណែកខ្ញុំវិញ
ខ្ញុំក៏មានទំនាក់ទំនងជាមួយខាងយោធាថៃ
និងក្រសួងការបរទេសថៃដែរ
បើមានកិច្ចការអ្វីយើងទាក់ទងគ្នាទៅវិញទៅមក
មានកិច្ចការអ្វីយើងសុំការបំភ្លឺពីគ្នាទៅវិញទៅមក
ចៀសវាងយកបញ្ហាស្មាន ។ នៅប្រទេសថៃ
និងនៅកម្ពុជាមានករណីខុសគ្នានៅត្រង់ថា
កងទ័ពរបស់ថៃមិនមែននៅក្រោមការគ្រប់គ្រងរបស់អ្នកនយោបាយទេ
នាយករដ្ឋមន្ត្រីថៃមិនអាចបញ្ជាទាហានបានទេ
ដូច្នេះត្រូវយល់បញ្ហានេះ ។
ដោយឡែកនៅកម្ពុជា
កងទ័ពនៅក្រោមរាជរដ្ឋាភិបាល ។ និយាយរួម
ឥឡូវនៅតាមព្រំដែនមានសភាពស្ងប់ស្ងាត់ល្អ
ទ័ពកម្ពុជា-ទ័ពថៃក៏មានទំនាក់ទំនងល្អទៅវិញទៅមក
អត់មានអ្វីឃើញថាបង្កើនកម្លាំងទ័ពទេ ។
យើងក៏មិនបានលើកយកការសម្រេចរបស់តុលាការអន្តរជាតិឡាអេមកលើកនៅ
ពេលនេះដែរ
ហើយយើងឃើញថារដ្ឋាភិបាលថៃកំពុងតែប្រឈមមុខយើងកុំដាក់សម្ពាធថែម
ទៀត ។
ទាក់ទងនឹងកំណែទម្រង់ស៊ីជម្រៅ
លោករដ្ឋមន្ត្រីក្រសួងព័ត៌មានបញ្ជាក់ថា
ទី១-កំណែទម្រង់សំខាន់ចំពោះអ្នកកាសែត
គឺផ្តោតលើវិជ្ជាជីវៈខ្លួនយើងគឺសំខាន់បំផុត ។
ទី២-សំខាន់ធ្វើយា៉ងណាជំរុញសមាគមក្លិបអ្នកកាសែតឱ្យមានវិជ្ជា
ជីវៈ រឿងកន្លងមក មានសមាគមក្លិបអ្នកកាសែតច្រើន
មិនទាន់ហ៊ានដាក់ពិន័យឬធ្វើការស្តីបន្ទោសដល់អ្នកកាសែត
ដែលប្រព្រឹត្តខុសវិជ្ជាជីវៈទេ គឺអត់មាន ។
ហាក់ដូចជាខ្លាចគ្នា ដូច្នេះគួរតែពង្រឹងលើបញ្ហានេះ ។
ចំណែកក្រសួងព័ត៌មានវិញ
សំខាន់ឱ្យអ្នកកាសែតគោរពទៅតាមវិជ្ជាជីវៈរបស់ខ្លួន
ទន្ទឹមនឹងនេះក្រសួងខិតខំតាក់តែងច្បាប់ស្តីពីសិទ្ធិទទួលបាន
ព័ត៌មានរបស់ប្រជាជនយើង ។
ចំពោះអ្នកកាសែតដែលធ្វើការមានវិជ្ជាជីវៈមែនទែន
គឺមិនសូវមានរឿងរ៉ាវទេ
ផ្ទុយទៅវិញសំបូរមានរឿងតែអ្នកកាសែតដែលប្រព្រឹត្តអ្វីផ្សេងៗ
ដែលមិនត្រូវវិជ្ជាជីវៈខ្លួនឯង ។
នៅពេលខ្លះដែលមានរឿងមិនមែនអ្នកកាសែតទេ
មានអ្នកខ្លះចេះតែយកឈ្មោះអ្នកកាសែត
ភាគច្រើនគឺកាសែតមិនដែលឮឈ្មោះផង ។
ពេលខ្លះគាត់ទៅប៉ះនឹងក្រុមខ្លះដែលជាក្រុមងងឹត
សូម្បីតែសមត្ថកិច្ចក៏មានបញ្ហាខ្លះៗដែរ ។
ដូច្នេះសមាគមក្លិបអ្នកកាសែត ត្រូវហ៊ានចេះណែនាំកន្លែងណាខុស
កុំឱ្យតែអ្នកកាសែតចេះតែការពារគេទាំងអស់ ៕
ប្រភពៈ កោះសន្តិភាព
No comments:
Post a Comment