សង្គម/សន្តិសុខសង្គមៈ

សូមចូលរួមផ្សព្វផ្សាយទាំងអស់គ្នា

Thursday, November 28, 2013

រថ​យន្ត​ដឹក​ទំនិញ​ពី​ប្រទេស​វៀត​ណាម​លើស​ចំណុះ​ក្រឡាប់​ចាក់​ទំនិញ​រាយ​ពេញ​ផ្លូវ​របួស​ធ្ងន់​ម្នាក់​

រថ​យន្ត​ដឹក​ទំនិញ​ពី​ប្រទេស​វៀត​ណាម​លើស​ចំណុះ​ក្រឡាប់​ចាក់​ទំនិញ​រាយ​ពេញ​ផ្លូវ​របួស​ធ្ងន់​ម្នាក់​រាជ​ធានី​ភ្នំពេញ​ ៖ ​រថ​យន្ត​ដឹក​ទំនិញ​លើស ​ចំណុះ​មួយ​គ្រឿង​បាន​​ក្រឡាប់​កប់​ភក់​ចាក់​ទំនិញ​ រាយ​ពេញ​ផ្លូវ​​ កាល​ពី​វេលា​ម៉ោង ​១១ និង​៥៥​នាទី​យប់ ថ្ងៃ​ទី​២៧ វិច្ឆិកា​ នៅ​មុខ​ដីឡូត៍​កំពុង ​សាង​សង់​មួយ​កន្លែង​ តាម​ផ្លូវ​ជាតិ​លេខ​១ ក្នុង​ភូមិ​ត្រពាំង​ឈូក សង្កាត់​នោរធ​ ខណ្ឌ​មាន​ជ័យ បណ្តាល​ឱ្យ​អ្នក​រួម​ដំណើរ​ ជាមួយ​រង​របួស​ធ្ងន់​ និង​ស្រាល​ ។

ប្រភព​ព័ត៌​មាន​​បាន​ឱ្យ​ដឹង​ថា រថ​យន្ត​ប្រភេទ​យី​ឌុប​ម៉ាក FUSO ពណ៌​ស​ ពាក់​ស្លាក​លេខ​ភ្នំពេញ​៣A៦៨១០ ដឹក​ទំនិញ​សំពីង​សំពោង​ពេញ​រថ​យន្ត​ពី​ប្រទេស​​វៀត​ណាម​​មក​ភ្នំពេញ​ ដោយ​មាន​អ្នក​រួម​ដំណើរ​ជាមួយ​២​នាក់​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​ លិច​ លុះ​មក​ដល់​ចំណុច​ខាង​លើ​ផ្លូវ​វាង​ស្រុត​ផ្អៀង​មួយ​ចំហៀង​ខាង​ឆ្វេង​ទាប និង​ខ្ពស់​ផ្នក​ខាង​ស្តាំ​ ហើយ​ដោយ​សារ​រថ​យន្ត​បើក​លឿន​ដឹក​ទំនិញ​ខ្ពស់​ពេក​បណ្តាល​ឱ្យ​យោល​​ក្រឡាប់​ ទៅ​ខាង​ស្តាំ​ដៃ​បោក​នឹង​បង្គោល​ភ្លើង​ទ្រេត​ ចំណែក​អ្នក​ជិះ​លើ​រថ​យន្ត​ធ្លាក់​កប់​ភក់​រង​របួស​ធ្ងន់​ម្នាក់​ និង​ស្រាល​ម្នាក់​ រីឯ​អ្នក​បើក​បរ​រថ​យន្ត​គេច​ខ្លួន​បាត់​។

ប្រភព​បាន​ឱ្យ​ដឹង​ទៀត​ថា អ្នក​របួស​ធ្ងន់​ឈ្មោះ​ឃិន ថាវី ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជា​កម្មករ​សំណង់​ ស្នាក់​នៅ​ភូមិ​ជ្រោយ​អំពិល​ សង្កាត់​ក្បាល​កោះ ខណ្ឌ​មាន​ជ័យ​ បាន​សុំ​រថ​យន្ត​ដឹក​ទំនិញ​នេះ​ជិះ​ពី​ផ្ទះ​ក្នុង​គោល​បំណង​ទៅ​ធ្វើ​ការ​ សំណង់​នៅ​ភូមិ​បឹង​ស្នោ​ សង្កាត់​និរោធ​ ខណ្ឌ​មាន​ជ័យ​៕

រថ​យន្ត​ដឹក​ទំនិញ​ពី​ប្រទេស​វៀត​ណាម​លើស​ចំណុះ​ក្រឡាប់​ចាក់​ទំនិញ​រាយ​ពេញ​ផ្លូវ​របួស​ធ្ងន់​ម្នាក់​ 
រថ​យន្ត​ដឹក​ទំនិញ​ពី​ប្រទេស​វៀត​ណាម​លើស​ចំណុះ​ក្រឡាប់​ចាក់​ទំនិញ​រាយ​ពេញ​ផ្លូវ​របួស​ធ្ងន់​ម្នាក់​ 
រថ​យន្ត​ដឹក​ទំនិញ​ពី​ប្រទេស​វៀត​ណាម​លើស​ចំណុះ​ក្រឡាប់​ចាក់​ទំនិញ​រាយ​ពេញ​ផ្លូវ​របួស​ធ្ងន់​ម្នាក់​
 
 ប្រភព៖ កោះសន្តិភាព

No comments:

Blogger Tips and TricksLatest Tips And TricksBlogger Tricks

អត្ថបទចៃដន្យ