សង្គម/សន្តិសុខសង្គមៈ

សូមចូលរួមផ្សព្វផ្សាយទាំងអស់គ្នា

Friday, November 29, 2013

​ពលរដ្ឋ​៤៥​គ្រួសារ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​លើក​បដា​មុខ​សាលាខេត្ដ​សុំ​អន្ដរាគមន៍​ពី​អភិបាលខេត្ដ​ដើម្បី​បាន​កាន់កាប់​ប្លង់​កម្មសិទ្ធិ​ដីធ្លី​

ខេត្ដបន្ទាយមានជ័យ​ ៖​ ប្រជាពលរដ្ឋ​ រស់នៅ​ភូមិ​ សាម​គ្គឺ​មាន​ជ័យ​ សង្កាត់​-​ក្រុង​ប៉ោយ​ប៉ែ​ត​៤៥​គ្រួ​សារបាន​ធ្វើ​ដំណើរ​ មក​ជួបជុំ​គ្នា​នៅ​មុខ​សាលា​ខេត្ដ​បន្ទាយ​ មាន​ជ័យ​ដើម្បី​លើក​បដា​សុំ​ការ​ជួយ​​អន្ដរា​គម​ន៍​ពី​អភិបាលខេត្ដ​ឱ្យ​ពួក​ គាត់​មាន​ សិទ្ធិ​កាន់កាប់​ប្លង់​ដី​និង​រស់នៅ​លើ​ដី​ស្របច្បាប់​គ្រា​ដែល​មានការ​ គំរាមកំហែង​ពី​ បុគ្គល​សមត្ថកិច្ច​ម្នាក់​ដែល​រារាំង​មិន​ឱ្យ​ពួក​គាត់​ធ្វើ​ប្លង់​ដី​ ស្របច្បាប់​លើ​ដី​ដែល​ពួក​គាត់​កំពុង​រស់នៅ​ច្រើន​ឆ្នាំ​មក​ហើយ​នោះ​ ។ ​ការ​មក​ប្រមូលផ្ដុំ​​ គ្នា​​​សុំ​ការ​ជួយ​ អន្ដរាគមន៍​ពី​អភិបាលខេត្ដ​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ​៤៥​គ្រួសារ​នោះ​ គឺ​បាន​ ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​២៨​ ខែវិច្ឆិកា​ ឆ្នាំ​២០១៣​ ។
​ 
គេ​មិនឃើញ​មាន​វត្ដមាន​ អភិបាលខេត្ដ​ថ្មី​លោក​ គោ​ស៊ុំ​ សា​រឿ​ត​ ចេញ​មក​ជួប​ប្រជាពលរដ្ឋ​នោះ​ទេ​គឺ​គេ​ ឃើញ​មាន​វត្ដមាន​លោក​ អោម​ ចាន់​ថា​ នាយក​រដ្ឋបាល​សាលាខេត្ដ​ចេញ​មក​ ទទួល​សំណូមពរ​ពី​ប្រជាពលរដ្ឋ​ដើម្បី​យក​ ទៅ​ពិនិត្យ​និង​ដោះស្រាយ​ ។​

​តាម​ប្រភព​ព័ត៌មាន​ពី​តំណាង​ ប្រជាពលរដ្ឋ​បាន​ប្រាប់​ឱ្យ​ដឹង​ថា​ ដីធ្លី​ពួក​គាត់​ រស់នៅ​ហើយ​សុំ​សិទ្ធិ​កាន់កាប់​ស្របច្បាប់​ នេះ​ជា​ប្រភេទ​ដី​ឡូត៍​ដែល​ពួក​គាត់​បាន​ កាប់​ឆ្ការព្រៃ​ចាប់តាំងពី​ឆ្នាំ​១៩៩៥​មក​ ម្ល៉េះ​ លុះ​មក​ដល់​ឆ្នាំ​២០១១​ ស្រាប់តែ​ មាន​បញ្ហា​ទំនាស់​ជាមួយនឹង​ឈ្មោះ​ ស៊ូ​ សុវណ្ណ​រិ​ទ្ធ​ ហៅ​ទ្រី​ ចេញ​មុខ​ហាមឃាត់​ មិន​ឱ្យ​ពួក​គាត់​ធ្វើ​ប្លង់​ដី​កាន់កាប់​បាន​ ឡើយ​ ហើយ​ថែម​ទាំង​បម្រុង​ដេញ​ពួក​ គាត់​ចេញពី​ដី​នោះ​ទៀត​ផង​ ។​ កន្លង​មក​ ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ព្រិច​និង​ភូមិ​ សាម​គ្គឺ​មាន​ជ័យ​ដែល​មាន​ទំនាស់​ដូច​ គ្នា​សរុប​៥៨៩​គ្រួសារ​រួម​នឹង​ពួក​គាត់​ ៤៥​គ្រួសារ​ផង​ដែរ​។​ពួក​គេ​ខ្លះ​ត្រូវ​បាន​ សមត្ថកិច្ច​ជំនាញ​និង​អាជ្ញាធរ​ធ្វើ​ប្លង់​ឱ្យ​ កាន់កាប់​ស្របច្បាប់​ចំណែក​ពួក​គាត់​ ៤៥​គ្រួសារ​មិន​ត្រូវ​អាជ្ញាធរ​ធ្វើ​ប្លង់​ឱ្យ​នោះ​ទេ​ ។​ មិនតែប៉ុណ្ណោះ​ឈ្មោះ​ ស៊ូ​ សុវណ្ណ​រិ​ទ្ធ​ ហៅ​ទ្រី​ បាន​ទារប្រាក់​ពី​ពួក​គាត់​ក្នុង​មួយ​ គ្រួសារ​១​ពាន់​ដុល្លារ​ប្រ​សិន​មិន​ឱ្យប្រាក់​តាម​ការ​ទាមទារ​នេះ​ទេ​គឺ​ ពួក​គាត់​មិន​ អាច​ធ្វើ​ប្លង់​បាន​ឡើយ​ ។​

លោក​ អោម​ ចាន់​ថា​ នាយក​រដ្ឋបាល​ សាលាខេត្ដ​បាន​ប្រាប់​ឱ្យ​ដឹង​ថា​ ករណី​ ប្រជាពលរដ្ឋ​មក​ប្រមូលផ្ដុំ​នៅ​មុខ​សាលា​ ខេត្ដ​ឱ្យ​ជួយ​ដោះស្រាយ​ពី​រឿង​ដីធ្លី​នេះ​គឺ​ ខាង​ខេត្ដ​កំពុង​តែ​ចាត់ការ​រួច​ហើយៗ​ លោក​មិន​ទាន់​ឆ្លើយ​បំភ្លឺ​ឱ្យ​បាន​ក្បោះក្បាយ​ បាន​ទេ​ដោយ​លោក​កំពុង​តែ​ជាប់​ប្រជុំ​ ។​

លោក​ ស៊ូ​ សុវណ្ណ​រិ​ទ្ធ​ ហៅ​ទ្រី​ បាន​ប្រាប់​ អ្នក​យក​ព័ត៌មាន​តាម​ទូរស័ព្ទ​កាលពី​ ព្រឹក​ថ្ងៃ​ទី​២៨​ ខែវិច្ឆិកា​ ឆ្នាំ​២០១៣​ បំភ្លឺ​ ជុំវិញ​បញ្ហា​នេះ​ថា​ លោក​មិន​បាន​ទៅ​ យក​ដី​និង​យក​ប្រាក់​ពី​ប្រជាពលរដ្ឋ​នោះ​ ទេ​គឺ​មាន​តែ​ប្រជាពលរដ្ឋ​ទេ​លួច​ដី​និង​ ប្ដឹង​គាត់​ទៀត​ ។​ លោក​បញ្ជាក់​ថា​ កន្លង​ មក​មាន​ប្រជាពលរដ្ឋ​ខ្លះ​បាន​សុំ​លោក​ សម្រុះសម្រួល​ចង់បាន​ដី​ពី​លោក​កាន់​ កាប់​ហើយ​បច្ចុប្បន្ន​នេះ​លោក​កាន់កាប់​ដីធ្លី​ទំហំ​១០០​ម៉ែត្រ​គុណ​នឹង​៤៥០ ​ម៉ែត្រ​អនុវត្ដ​តាម​សាលក្រម​របស់​តុលាការ​ ដែល​បាន​សម្រេច​ឱ្យ​លោក​ឈ្នះក្ដី​ ហើយ​ លោក​នឹង​ចូលរួម​ដោះស្រាយ​ប្រ​សិន​ខាង​សាលាខេត្ដ​កោះហៅ​ ។​

ពាក់ព័ន្ធ​នឹង​ការ​ចោទប្រកាន់​ទៅ​វិញ​ ទៅ​មក​ពី​សំណាក់​ប្រជាពលរដ្ឋ​និង​លោក​ស៊ូ​ សុវណ្ណ​រិ​ទ្ធ​ ហៅ​ទ្រី​ គេ​រង់ចាំ​មើល​ថា​ តើ​សាលា​ខេត្ដបន្ទាយមានជ័យ​នឹង​រក​វិធី​ យ៉ាងដូចម្ដេច​ដើម្បី​ដោះស្រាយ​បញ្ហា​ ទំនាស់​រវាង​ភាគី​ទាំង​២​នេះ​ ៕


 
ប្រភពៈ នគរវត្ត

No comments:

Blogger Tips and TricksLatest Tips And TricksBlogger Tricks

អត្ថបទចៃដន្យ