ជាការពិតណាស់ដោយសារ
តែនារីត្រូវការពេលវេលាយូរជាងបុរសដើម្បីឈានដល់ចំណុចកំពូល
ដូច្នោះហើយទើបបុរសមួយចំនួនពិបាកក្នុងការជូនដៃគូឱ្យដល់ត្រើយ
ព្រោះខ្លួនឆាប់ព្រោះកំអែលភ្នំភ្លើងពេក។
ដើម្បីអូសបន្លាយពេលវេលាជូនដៃគូឱ្យដល់ត្រើយ
និងមិនលះបង់សេចក្ដីសុខផ្ទាល់ខ្លួនផងនោះ
ក្នុងទំព័រនេះnob70បានប្រែសម្រួលគន្លឹះមួយចំនួនពីអ្នកជំនាញខាង
ផ្លូវភេទដើម្បីជួយដោះស្រាយសុភាពបុរសរបស់nob70ដែលកំពុងប្រឈមនឹងបញ្ហានេះ។
១៖ យករឿងមកគិត ឬទន្ទេញ
នេះគឺជាវិធីសាស្ត្របែបបុរាណដែលមានប្រសិទ្ធភាពបំផុត។
ហេតុផលមួយដែលបុរសឆាប់បាញ់ទឹកកាមគឺដោយសារគាត់ពុះកញ្រ្ជោលនឹង
សកម្មភាពសិចរបស់គាត់ពេក។ ដូច្នេះដើម្បីកាត់បន្ថយ
ឬគ្រប់គ្រងស្ថានការណ៍ពេលអ្នកកំពុងរួមរ័ក
វិធីដ៏ឆ្លាតវៃគឺយករឿងណាមួយមកគិត ឬមកទន្ទេញ។
ប្រសិនបើអ្នកចូលចិត្តមើលរឿងភាគទូរទស្សន៍
អ្នកអាចរំលឹកពីភាគចុងក្រោយដែលអ្នកបានទស្សនា
តើតួអង្គណាមានបញ្ហាអ្វីខ្លះ ហើយវាបញ្ចប់ទៅនៅត្រឹមណា។ បើអ្នកចូលចិត្តបាល់ទាត់ អ្នកអាចរំលឹកពីប្រកួតចុងក្រោយរបស់ក្រុមដែលអ្នកចូលចិត្ត ឬគិតដល់ឈ្មោះកីឡាករតាមក្រុម។
២៖ ដកឃ្លាមកបបោសអង្អែលវិញ
ការត្រលប់មកថើប បបោសអង្អែល
ឬធ្វើអូរ៉ាល់សិចវិញ នឹងផ្ដល់ឱកាសឱ្យអ្នកបានសម្រាកបន្តិច
និងគ្រប់គ្រងភាពត្រេកត្រអាលរបស់អ្នកបាន។
ហើយដៃគូរបស់អ្នកថែមទាំងគិតថា អ្នកពុះពារក្នុងរឿងនេះទៀតផង។
ពេលអ្នកមានអារម្មណ៍ថា អាចគ្រប់គ្រងខ្លួនឯងបានវិញហើយ អ្នកអាចត្រលប់មកសមរភូមិប្រយុទ្ធសារជាថ្មី។
៣៖ ប្ដូរទីតាំង
ប្រសិនបើជំហរ
ឬទីតាំងដែលអ្នកកំពុងប្រតិបត្តិការធ្វើឱ្យអ្នកត្រេកត្រអាលពេក
អ្នកអាចប្ដូរជំហរថ្មី។ ត្រូវនិយាយជាមួយនាងផងពេលអ្នកប្ដូរ។
ពេលខ្លះជំហរដែលអ្នករោលរាលបំផុត
មិនផ្ដល់ភាពសុខស្រួលដល់ដៃគូអ្នកទេ។
ប្រសិនបើដៃគូរបស់អ្នកចូលចិត្តជំហរដែលអ្នកអាចគ្រប់គ្រង
ស្ថានការណ៍បាន អីចឹងគឺជាឱកាសតែមួយក្នុងលោកហើយ។
៤៖ ប្រើស្រោមអនាម័យ
វាជាវិធីមួយដែលសាមញ្ញបំផុត តែមានប្រសិទ្ធភាព។ ការប្រើស្រោមអាចជួយកាត់បន្ថយភាពស្រើបស្រាល ឬការឆាប់បាញ់ទឹកកាមរបស់បុរសបានមួយភាគធំ។
៥៖ រៀនទប់អារម្មណ៍តាមរយៈការជួយខ្លួនឯង
ប្រសិនបើអ្នកប្រាថ្នាចង់បានបទពិសោធន៍
នៃការរួមរ័កបានយូរ
អ្នកត្រូវហ្វឹកហាត់ដោយការជួយសម្រេចកាមដោយខ្លួនឯង។ ឧទាហរណ៍៖
ពេលអ្នកជួយខ្លួនឯងជិតដល់កំពូលហើយ អ្នកបញ្ឈប់សកម្មភាពភ្លាម
មុនពេលអ្នកឈានដល់ចំណុចកំពូល។ រង់ចាំបន្តិច
ហើយបន្តកិច្ចការអ្នកតាមក្រោយ។ ធ្វើយ៉ាងនេះរាងកាយ
និងអារម្មណ៍អ្នកនឹងអាចគ្រប់គ្រងស្ថានការណ៍ពេលឡើងគ្រែបាន៕
៤ ចំណុចសម្រាប់នារីដើម្បីត្រៀមខ្លួនទទួលយក Oral Sex
ប្រភពៈ nob70
No comments:
Post a Comment